ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០២ ខែមីនា ឆ្នាំ ២០២៦

(បាត់ដំបង)៖ នារសៀលថ្ងៃច័ន្ទ ១៤កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦, លោក ប៉ោទ្រី ឌឿន ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្ត បានចូលរួមក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងបូកសរុបលទ្ធផលការងារភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពឆ្នាំ២០២៥ និងទិសដៅការងារឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។ ដែលកិច្ចប្រជុំនេះ ធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាល លោក លោកស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ប្រភេទ លោក​ លោកស្រីអភិបាល ក្រុង-ស្រុក លោកមេឃុំ ចៅសង្កាត់និងអ្នកពាក់ព័ន្ធផ្សេងទៀត៕

ព័ត៌មានទាក់ទង